Print

ជំនួយភាពអត់ការងារធ្វើដោយសារគ្រោះមហន្តរាយ (DUA) ឥឡូវនេះអាចរកបានសម្រាប់បុគ្គលិកនៅខោនធី Los Angeles ដែលរងផលប៉ះពាល់ដោយសារភ្លើងឆេះព្រៃ និងខ្យល់ព្យុះនៅ California។

Published:

បោះពុម្ពផ្សាយ៖ ថ្ងៃទី 14 ខែមករា ឆ្នាំ 2025
NR លេខ 25-04
ទំនាក់ទំនង៖ Lores Levy/Greg Lawson
916-654-9029
mediainquiries@edd.ca.gov

អ្វីដែលអ្នកត្រូវដឹង៖ ដើម្បីឆ្លើយតបទៅនឹងភ្លើងឆេះព្រៃ និងខ្យល់ព្យុះ ជំនួយភាពអត់ការងារធ្វើដោយសារគ្រោះមហន្តរាយ (DUA) ឥឡូវនេះមានសម្រាប់បុគ្គលិក និងអ្នកធ្វើការដោយខ្លួនឯង ដែលមិនមានលក្ខណសម្បត្តិគ្រប់គ្រាន់ដើម្បីទទួលបានអត្ថប្រយោជន៍ពីភាពអត់ការងារធ្វើតាមធម្មតា។ ការទាមទារអត្ថប្រយោជន៍ពី DUA ត្រូវតែធ្វើឡើង​ដោយដាក់ពាក្យសុំនៅត្រឹមថ្ងៃទី 10 ខែមីនា ឆ្នាំ 2025។

ទីក្រុង SACRAMENTO — បុគ្គលិកនៅខោនធី Los Angeles ដែលរងផលប៉ះពាល់ដោយសារតែភ្លើងឆេះព្រៃ និងខ្យល់ព្យុះធ្ងន់ធ្ងរអាចដាក់ពាក្យសុំជំនួយលើភាពអត់ការងារធ្វើដោយសារគ្រោះមហន្តរាយ (DUA) របស់សហព័ន្ធ ឬអត្ថប្រយោជន៍ពីភាពអត់ការងារធ្វើតាមធម្មតាបាន។ នាយកដ្ឋានអភិវឌ្ឍន៍ការងារ (EDD) គ្រប់គ្រងអត្ថប្រយោជន៍ទាំងនេះ។ DUA សម្រាប់តែបុគ្គលិកប៉ុណ្ណោះ—ដូចជាអ្នកដែលធ្វើការដោយខ្លួនឯង—ដែលមិនមានលក្ខណសម្បត្តិគ្រាប់គ្រាន់ ដើម្បីទទួលបានអត្ថប្រយោជន៍ពីភាពអត់ការងារធ្វើតាមធម្មតា ហើយបាត់បង់ការងាររបស់គេ ឬបានកាត់បន្ថយចំនួនម៉ោងធ្វើការដោយសារតែគ្រោះមហន្តរាយ។

ទីភ្នាក់ងារគ្រប់គ្រងគ្រោះអាសន្នរបស់សហព័ន្ធ (FEMA) បានកំណត់ថា មនុស្សនៅក្នុងខោនធី Los Angeles ដែលបានបាត់បង់ការងារ ឬការងារធ្វើដោយខ្លួនឯង ដោយសារតែគ្រោះមហន្តរាយដោយផ្ទាល់អាចដាក់ពាក្យស្នើសុំអត្ថប្រយោជន៍ពី DUA របស់សហព័ន្ធបាន។ លទ្ធភាពទទួលបានជំនួយថ្មីពី DUA ធ្វើឡើងបន្ទាប់ពីសេចក្តីប្រកាសអំពីគ្រោះមហន្តរាយដ៏ចម្បងរបស់ប្រធានាធិបតី (FEMA-4856-DR) បានចេញនៅថ្ងៃទី 8 ខែមករា ឆ្នាំ 2025។

លើសពីនេះទៀត អភិបាលរដ្ឋ លោក Gavin Newsom បានប្រកាសឱ្យដឹងថា សភាពអាសន្ននៅក្នុងខោនធី Los Angeles ហើយបានចេញបទបញ្ជាប្រតិបត្តិ ដែលជួយដល់សហគមន៍ដែលរងផលប៉ះពាល់ដោយសារតែអគ្គិភ័យ និងការផ្អាករយៈពេលរង់ចាំមួយសប្តាហ៍ដល់បុគ្គលិកដែលរងផល​ប៉ះពាល់ ដែលមានលក្ខណសម្បត្តិគ្រាប់គ្រាន់ដើម្បីទទួលបានអត្ថប្រយោជន៍ពីភាពអត់ការងារធ្វើតាមធម្មតា។ បទបញ្ជារបស់អភិបាលរដ្ឋក៏អនុញ្ញាតឱ្យនិយោជកស្នើសុំការពន្យាររហូតដល់ចំនួន 60 ថ្ងៃ ដើម្បីដាក់របាយការណ៍ប្រាក់បៀវត្សរ៍របស់រដ្ឋ ឬបង់ពន្ធលើប្រាក់បៀវត្សរ៍ផងដែរ។

អត្ថប្រយោជន៍របស់ DUA អនុវត្តចំពោះការបាត់បងដែលចាប់ផ្តើមនៅសប្តាហ៍ថ្ងៃទី 12 ខែមករា ឆ្នាំ 2025។ បុគ្គលិកធ្វើការពេញម៉ោងដែលមានលក្ខណសម្បត្តិគ្រប់​គ្រាន់អាចទទួលប្រាក់ចន្លោះ $186 និង $450 ក្នុងមួយសប្តាហ៍ ដោយទទួលបានរហូតដល់ចំនួន 26 សប្តាហ៍។  បុគ្គលិកដែលធ្វើការងារក្រៅម៉ោងក៏អាចមានលក្ខណសម្បត្តិគ្រប់​គ្រាន់ដើម្បីទទួលបានអត្ថប្រយោជន៍ផងដែរ។ បុគ្គលដែលមានលក្ខណសម្បត្តិគ្រប់គ្រាន់ដែលគ្មាន​ការងារធ្វើគិតត្រឹមថ្ងៃទី 12 ខែមករា អាចស្នើសុំការទាមទាររបស់ពួកគេចាប់ផ្តើមនៅថ្ងៃនោះ ទោះបីជាពួកគេដាក់ពាក្យក្រោយថ្ងៃទី 12 ខែមករាក៏ដោយ។ សប្តាហ៍ដែលត្រូវបង់ចុងក្រោយទៅលើអត្ថប្រយោជន៍គ្រាអាសន្ននេះនឹងបញ្ចប់នៅថ្ងៃទី 12 ខែកក្កដា ឆ្នាំ 2025។

អត្ថប្រយោជន៍របស់ DUA ជួយមនុស្សដែលរងផលប៉ះពាល់ដោយសារគ្រោះមហន្តរាយតាមសេចក្តីប្រកាសពីសហព័ន្ធ ដែលអ្នកទាំងនោះមិនមានសិទ្ធិទទួលបានអត្ថប្រយោជន៍ពីភាពអត់ការងារធ្វើតាមធម្មតា និងបំពេញតាមលក្ខណៈវិនិច្ឆ័យណាមួយខាងក្រោម៖

  • មានការងារធ្វើ ម្ចាស់អាជីវកម្ម ឬធ្វើការងារដោយខ្លួនឯង​ ឬក៏គ្រោងនឹងចាប់ផ្តើមចូលធ្វើការ ឬការងារធ្វើដោយខ្លួនឯងនៅក្នុងតំបន់គ្រោះមហន្តរាយនោះ។ ការណ៍នេះរួមមានជាអាទិ៍ អ្នកដែលធ្វើការនៅក្នុងឧស្សាហកម្មកសិកម្ម​ និងនេសាទ។
  • មិនអាចទៅដល់កន្លែងធ្វើការរបស់ពួកគេ ដោយសារតែគ្រោះមហន្តរាយ ឬមិនអាចធ្វើការ ឬបំពេញសេវាកម្មបានទៀតទេ ពីព្រោះការខូចខាតរូបវន្ត ឬការបំផ្លិចបំផ្លាញដល់កន្លែងធ្វើការជាលទ្ធផលដោយផ្ទាល់ពីគ្រោះមហន្តរាយ។
  • មិនអាចបំពេញការងារ ឬការងារធ្វើដោយខ្លួនឯងបានទេ ដោយសារតែរបួសជាលទ្ធផលដោយផ្ទាល់ពីគ្រោះមហន្តរាយ។
  • ក្លាយជាមេគ្រួសាររបស់ពួកគេដោយសារតែមរណភាពដែលបណ្តាលមកពីគ្រោះមហន្តរាយ។
  • ការងារ ឬការងារធ្វើដោយខ្លួនឯងដែលពួកគេមិនអាចបំពេញបានទៀតទេត្រូវតែជាប្រភពប្រាក់ចំណូលដ៏ចម្បងរបស់ពួកគេ។

បុគ្គលិកដែលរងផលប៉ះពាល់គួរតែគូសធីកប្រអប់នៅលើពាក្យសុំដែលសួរថាតើ ភាពអត់ការងារធ្វើរបស់ពួកគេគឺជាលទ្ធផលដោយផ្ទាល់ពីគ្រោះមហន្តរាយនាពេលថ្មីៗដែរឬអត់។ EDD ត្រូវតែពិនិត្យមើលជាមុនសិនថាតើ អ្នកដាក់ពាក្យមានលក្ខណសម្បត្តិទទួលបានអត្ថប្រយោជន៍ពីភាពអត់ការងារធ្វើតាមធម្មតា មុនពេលដំណើរការការទាមទារអត្ថប្រយោជន៍ពី DUA ដែរឬអត់។ ជាផ្នែកនៃដំណើរការនេះ អ្នកដាក់ពាក្យអាចទទួលបានលិខិតមួយដែលបង្ហាញប្រាប់ថា ពួកគេមិនមានលក្ខណសម្បត្តិគ្រប់គ្រាន់ដើម្បីទទួលបានអត្ថប្រយោជន៍ពីភាពអត់ការងារធ្វើតាមធម្មតានៅខណៈពេលដែល EDD ធ្វើការដើម្បីដំណើរការការទាមទារពី DUA របស់ពួកគេ។ រាល់បុគ្គលិកទាំងអស់ដែលរងផលប៉ះពាលត្រូវតែដាក់ពាក្យសុំអត្ថប្រយោជន៍ ហើយ​ EDD នឹងកំណត់ថាតើ DUA ឬអត្ថប្រយោជន៍ភាពអត់ការងារធ្វើក្នុងរដ្ឋតាមធម្មតាត្រូវអនុវត្តដែរឬអត់។

24_25_Khmer.png

ការទាមទារអត្ថប្រយោជន៍ពី DUA ត្រូវតែដាក់ពាក្យត្រឹមថ្ងៃទី 10 ខែមីនា ឆ្នាំ 2025 លុះត្រាតែបុគ្គលនោះមានបុព្វហេតុល្អក្នុងការដាក់បញ្ជូនពាក្យសុំយឺតយ៉ាវ។

រាល់ឯកសារតាមការតម្រូវទាំងអស់ត្រូវតែដាក់បញ្ជូនក្នុងរយៈពេល 21 ថ្ងៃចាប់ពីថ្ងៃដែលបានដាក់ពាក្យសុំ DUA។ ឯកសារដែលត្រូវការរួមបញ្ចូលទាំងទម្រង់បែបបទបង់ពន្ធលើប្រាក់ចំណូលរបស់សហព័ន្ធថ្មីៗ ឬបង្កាន់ដៃទទួលមូលប្បទានបត្រប្រាក់ឈ្នួល ឬឯកសារផ្សេងទៀត ដើម្បីគំាទ្រថា អ្នកដាក់ពាក្យកំពុងធ្វើការ ឬធ្វើការដោយខ្លួនឯងនៅពេលដែលគ្រោះមហន្តរាយបានកើតឡើង។ ឯកសារសម្រាប់អ្នកដែលធ្វើការដោយខ្លួនឯងអាចទទួលបានពីធនាគារ អង្គភាពរដ្ឋាភិបាល ឬលិខិតថ្លែងបញ្ជាក់ពីបុគ្គលដែលដឹងអំពីអាជិវកម្មរបស់ពួកគេ។

វិធីលឿនបំផុត និងងាយបំផុតក្នុងការដាក់ពាក្យសុំអត្ថប្រយោជន៍គឺតាមរយៈ myEDD ហើយបន្ទាប់មកជ្រើសរើស UI តាមអនឡាញដែលមានជាភាសាអង់គ្លេស អេស្ប៉ាញ អាមេនី ចិនសាមញ្ញ ចិនបុរាណ កូរ៉េ តាកាឡុក និងវៀតណាម។ នៅពេលដាក់ពាក្យសុំតាមអនឡាញ ជ្រើសរើស direct deposit (ការដាក់ប្រាក់ដោយផ្ទាល់) ដើម្បីឱ្យមានការបង់ប្រាក់តាមអត្ថប្រយោជន៍ដែលបានដាក់ចូលទៅក្នុងគណនីធនាគារផ្ទាល់ខ្លួនដោយស្វ័យប្រវត្តិ ដែលជាការប្រសើរជាងបង់ប្រាក់តាមកាតឥណពន្ធ ឬមូលប្បទានបត្រដែលផ្ញើតាមសំបុត្រ។

អ្នកតំណាំងរបស់ EDD អាចរកបានដើម្បីជួយដោយផ្ទាល់នៅមជ្ឈមណ្ឌលជំនួយក្នុងមូលដ្ឋានដែលត្រូវបានគេស្គាល់ថា មជ្ឈមណ្ឌលសង្គ្រោះពីគ្រោះមហន្តរាយអំឡុងពេលមានអាសន្ន។

មជ្ឈមណ្ឌលសង្គ្រោះពីគ្រោះមហន្តរាយខាងក្រោមបើកដំណើរការ៖

Pasadena City College
Community Education Center
3035 E. Foothill Blvd.
Pasadena, CA 91107

UCLA Research Park West
10850 W Pico Blvd.
Los Angeles, CA 90064

សម្រាប់ព័ត៌មានលម្អិតបន្ថែមដែលរួមបញ្ចូលទាំងម៉ោងធ្វើការ សូមទៅជួបការិយាល័យព័ត៌មាន សេវាកម្មគ្រាអាសន្ន (Cal OES) របស់អភិបាលរដ្ឋ California

អ្នកក៏អាចដាក់ពាក្យសុំតាមទូរសព្ទនៅចន្លោះម៉ោង 8 ព្រឹក និងម៉ោង 5:00 ល្ងាច ពីថ្ងៃចន្ទ ដល់ថ្ងៃសុក្រ លើកលែងតែថ្ងៃឈប់សម្រាកប៉ុណ្ណោះ៖

  • ភាសាអង់គ្លេស និងអេស្ប៉ាញ៖ 1-800-300-5616
  • ភាសាអាមេនី៖ 1-855-528-1518
  • ភាសាចិន៖ 1-800-547-3506
  • ភាសាកូរ៉េ៖ 1-844-660-0877
  • ភាសាចិនកុកងឺ៖ 1-866-303-0706
  • ភាសាកាតាឡុក៖ 1-866-395-1513
  • ភាសាវៀតណាម៖ 1-800-547-2058
  • គ្រប់ភាសាផ្សេងទៀត៖ 1-800-300-5616. អ្នកបកប្រែផ្ទាល់មាត់មានផ្តល់ជូនមិនគិតថ្លៃសេវាទេ។
  • TTY: 1-800-815-9387

គេហទំព័រសេវាកម្មដែលទាក់ទងនឹងគ្រោះមហន្តរាយរបស់ EDD រួមបញ្ចូលទាំងព័ត៌មានបន្ថែមសម្រាប់បុគ្គលដែលរងផលប៉ះពាល់ពីគ្រោះមហន្តរាយ។ និយោជកអាចចូលមើលកម្មវិធីជំនួយគ្រោះមហន្តរាយ និងភាពអាសន្នសម្រាប់និយោជកបាន ឬទូរសព្ទទៅមជ្ឈមណ្ឌលជំនួយអ្នកជាប់ពន្ធរបស់ EDD តាមលេខ 1-888-745-3886 ដើម្បីទទួលបានព័ត៌មានអំពីការពន្យារពេលលើការរាយការណ៍ ឬការបំពេញឯកសារបង់ពន្ធ។

អ្នកស្វែងរកការងារធ្វើអាចស្វែងរកទីតាំងមជ្ឈមណ្ឌលការងារនៃរដ្ឋ California របស់អាមេរិកSM ដែលនៅជិតពួកគេបំផុតដើម្បីចូលប្រើធនធានស្រាវជ្រាវរកការងារ កម្មវិធីបណ្តុះបណ្តាល និងមានច្រើនទៀត។

ដើម្បីស្វែងយល់បន្ថែមអំពីភាពអាសន្នដែលកំពុងបន្តកើតឡើង សូមចូលមើលគេហទំព័រready.ca.gov

EDD គ្រប់គ្រងកម្មវិធីអត្ថប្រយោជន៍គ្រោះមហន្តរាយរបស់សហព័ន្ធនៅក្នុងរដ្ឋ California សម្រាប់រដ្ឋបាលបណ្តុះបណ្តាល និងការងាររបស់ក្រសួងការងារសហរដ្ឋអាមេរិកក្នុងនាម FEMA។