Print

ថ្ងៃផុតកំណត់ឥឡូវនេះ នៅថ្ងៃទី 10 ខែមិថុនាឆ្នាំ 2025 សម្រាប់ជនរងគ្រោះអគ្គិភ័យនៅ LA ដើម្បីចុះឈ្មោះសុំជំនួយភាពអត់ការងារធ្វើដោយសារគ្រោះមហន្តរាយ (DUA)

Published:

NR No. 25-12
Contact: Loree Levy/Greg Lawson
916-654-9029
mediainquiries@edd.ca.gov

លក្ខខណ្ឌតម្រូវសម្រាប់ការដាក់បញ្ជូនឯកសារពន្យារដ៏រយៈពេល 90 ថ្ងៃ

អ្វីដែលអ្នកត្រូវដឹង៖ ខោនធី Los Angelesអ្នកធ្វើការ ម្ចាស់អាជីវកម្ម និងប្រជាជនដែលធ្វើការដោយខ្លួនឯង ដែលរងផលប៉ះពាល់ពីព្យុះអគ្គិភ័យនៅរដ្ California ឥឡូវនេះមានរយៈពេលរហូតដល់ថ្ងៃអង្គារទី 10 ខែមិថុនាឆ្នាំ 2025 ដើម្បីដាក់ពាក្យសុំជំនួយភាពអត់ការងារធ្វើដោយសារគ្រោះមហន្តរាយ (DUA) ពីសហព័ន្ធ។ ឯកសារតម្រូវទាំងអស់ដែលបញ្ជាក់ថា អ្នកដាក់ពាក្យ​បានធ្វើការ ឬធ្វើការដោយខ្លួនឯង នៅពេលដែលគ្រោះមហន្តរាយបានកើតឡើង ត្រូវដាក់បញ្ជូនមកក្នុងរយៈពេល 90 ថ្ងៃពីកាលបរិច្ឆេទផ្ញើសំបុត្រជូនដំណឹងនេះ ដែលថ្លែងថាត្រូវការឯកសារគាំទ្រ។

SACRAMENTO — ថ្ងៃផុតកំណត់បានពន្យារសម្រាប់អ្នកធ្វើការនៅក្នុងខោនធី Los Angeles (LA) ដែលរងផលប៉ះពាល់ដោយសារព្យុះអគ្គិភ័យក្នុងរដ្ឋ California ដើម្បីដាក់ពាក្យស្នើសុំជំនួយភាពអត់ការងារធ្វើដោយសារគ្រោះមហន្តរាយ (DUA) របស់សហព័ន្ធ។

ថ្ងៃផុតកំណត់ថ្មីសម្រាប់ DUA គឺនៅថ្ងៃអង្គារទី 10 ខែមិថុនា ឆ្នាំ 2025 – ពន្យារពីកាលបរិច្ឆេទផុតកំណត់ដើមនៅថ្ងៃទី 10 ខែមីនា។ នាយកដ្ឋានអភិវឌ្ឍន៍ការងារ (EDD) ដែលដំណើរការការទាមទារ DUA របស់សហព័ន្ធបានទទួលសេចក្តីជូនដំណឹងអំពីការអនុម័តរបស់ភ្នាក់ងារគ្រប់គ្រងគ្រោះអាសន្នរបស់សហព័ន្ធ (FEMA) ពីក្រសួងការងារនៃសហរដ្ឋអាមេរិក អំពីការពន្យារពេលដាក់ពាក្យ ក៏ដូចជាការពន្យារកាលបរិច្ឆេទកំណត់រយៈពេល 90 ថ្ងៃបន្ថែម ដើម្បីដាក់ជូនឯកសារ។

ឯកសារតម្រូវទាំងអស់ត្រូវតែដាក់បញ្ជូនក្នុងរយៈពេល 90 ថ្ងៃពីកាលបរិច្ឆេទដែលបានចុះនៅលើសេចក្តីជូនដំណឹងដែលបានផ្ញើតាមសំបុត្រ ដែលប្រាប់ថា​ឯកសារគាំទ្រគឺចាំបាច់។ ឯកសារដែលត្រូវការរួមបញ្ចូលទាំងទម្រង់បែបបទបង់ពន្ធលើប្រាក់ចំណូលរបស់សហព័ន្ធថ្មីៗ ឬបង្កាន់ដៃទទួលមូលប្បទានបត្រប្រាក់ឈ្នួល ឬឯកសារផ្សេងទៀត ដើម្បីគំាទ្រថា អ្នកដាក់ពាក្យកំពុងធ្វើការ ឬធ្វើការដោយខ្លួនឯងនៅពេលដែលគ្រោះមហន្តរាយបានកើតឡើង។ ឯកសារសម្រាប់អ្នកដែលធ្វើការដោយខ្លួនឯងអាចទទួលបានពីធនាគារ អង្គភាពរដ្ឋាភិបាល ឬលិខិតថ្លែងបញ្ជាក់ពីបុគ្គលដែលដឹងអំពីអាជិវកម្មរបស់ពួកគេ។

អ្នកធ្វើការដែលបានដាក់ពាក្យសុំ DUA រួចហើយនោះ ប៉ុន្តែមិនទាន់បានដាក់បញ្ជូនឯកសាររបស់ពួកគេមក ឥឡូវនេះនឹងមានរយៈពេល 90 ថ្ងៃ ដើម្បីបញ្ជូនឯកសាររបស់គេ ជំនួសឲ្យរយៈពេល 21 ថ្ងៃ ដែលផ្ដល់ជូនពីដំបូង។ សាររំលឹកដាស់តឿនឹងត្រូវបានផ្ញើទៅកាន់បុគ្គលទាំងនេះ ដោយជូនដំណឹងដល់ពួកគេថា នាយកដ្ឋានអភិវឌ្ឍន៍ការងារ (Employment Development Department, EDD) មិនបានទទួលឯកសាររបស់ពួកគេនោះទេ។

DUA សម្រាប់តែអ្នកធ្វើការប៉ុណ្ណោះ—ដូចជាអ្នកដែលធ្វើការដោយខ្លួនឯង—ដែលមិនមានលក្ខណសម្បត្តិគ្រាប់គ្រាន់ ដើម្បីទទួលបានអត្ថប្រយោជន៍ពីភាពអត់ការងារធ្វើតាមធម្មតា ហើយបាត់បង់ការងាររបស់គេ ឬបានកាត់បន្ថយចំនួនម៉ោងធ្វើការដោយសារតែគ្រោះមហន្តរាយ។ ពាក្យសុំ​អាចនឹងទទួលយកបន្ទាប់ពីថ្ងៃទី 10 ខែមិថុនា ប្រសិនបើអ្នកដាក់ពាក្យសុំ​មានហេតុផលល្អក្នុងការដាក់បញ្ជូនពាក្យមកយឺត។

វិធីលឿនបំផុត និងងាយបំផុតក្នុងការដាក់ពាក្យសុំអត្ថប្រយោជន៍គឺតាមរយៈ myEDD ហើយបន្ទាប់មកជ្រើសរើស UI Online ដែលមានជាភាសាអង់គ្លេស អេស្ប៉ាញ អាមេនី ចិនសាមញ្ញ ចិនបុរាណ កូរ៉េ តាកាឡុក និងវៀតណាម។ នៅពេលដាក់ពាក្យសុំតាមអនឡាញ អ្នកធ្វើការត្រូវបានជំរុញឲ្យជ្រើសរើស ការដាក់ប្រាក់ដោយផ្ទាល់ ដើម្បីឱ្យមានការបង់ប្រាក់តាមអត្ថប្រយោជន៍ដែលបានដាក់ចូលទៅក្នុងគណនីធនាគារផ្ទាល់ខ្លួនដោយស្វ័យប្រវត្តិ ដែលជាការប្រសើរជាងបង់ប្រាក់តាមកាតឥណពន្ធ ឬមូលប្បទានបត្រដែលផ្ញើតាមសំបុត្រ។

អ្នកធ្វើការដែលរងផលប៉ះពាល់គួរតែគូសធីកប្រអប់នៅលើពាក្យសុំអត្ថប្រយោជន៍នៃភាពគ្មានការងារធ្វើ ដែលសួរថាតើ ភាពអត់ការងារធ្វើរបស់ពួកគេគឺជាលទ្ធផលដោយផ្ទាល់ពីគ្រោះមហន្តរាយនាពេលថ្មីៗដែរឬអត់។

25-12 khmer.pngអត្ថប្រយោជន៍របស់ DUA អនុវត្តចំពោះការបាត់បងដែលចាប់ផ្តើមនៅសប្តាហ៍ថ្ងៃទី 12 ខែមករា ឆ្នាំ 2025។ អ្នកធ្វើការពេញម៉ោងដែលមានលក្ខណសម្បត្តិគ្រប់​គ្រាន់អាចទទួលប្រាក់ចន្លោះ $186 និង $450 ក្នុងមួយសប្តាហ៍ ដោយទទួលបានរហូតដល់ចំនួន 26 សប្តាហ៍។  អ្នកធ្វើការងារក្រៅម៉ោងក៏អាចមានលក្ខណសម្បត្តិគ្រប់​គ្រាន់សម្រាប់​អត្ថប្រយោជន៍ផងដែរ។ បុគ្គលដែលមានលក្ខណសម្បត្តិគ្រប់គ្រាន់ដែលគ្មាន​ការងារធ្វើគិតត្រឹមថ្ងៃទី 12 ខែមករា ឆ្នាំ 2025 អាចស្នើសុំការទាមទាររបស់ពួកគេចាប់ផ្តើមនៅថ្ងៃនោះ ទោះបីជាពួកគេដាក់ពាក្យក្រោយថ្ងៃទី 12 ខែមករាក៏ដោយ។ សប្តាហ៍ដែលត្រូវបង់ចុងក្រោយទៅលើអត្ថប្រយោជន៍គ្រាអាសន្ននេះនឹងបញ្ចប់នៅថ្ងៃទី 12 ខែកក្កដា ឆ្នាំ 2025។

EDD ត្រូវតែពិនិត្យមើលជាមុនសិនថាតើ អ្នកដាក់ពាក្យមានលក្ខណសម្បត្តិទទួលបានអត្ថប្រយោជន៍ពីភាពអត់ការងារធ្វើតាមធម្មតា មុនពេលដំណើរការការទាមទារអត្ថប្រយោជន៍ពី DUA ដែរឬអត់។ ជាផ្នែកនៃដំណើរការនេះ អ្នកដាក់ពាក្យអាចទទួលបានលិខិតមួយដែលប្រាប់ថា ពួកគេមិនមានលក្ខណសម្បត្តិគ្រប់គ្រាន់ដើម្បីទទួលបានអត្ថប្រយោជន៍ពីភាពអត់ការងារធ្វើតាមធម្មតានៅខណៈពេលដែល EDD ធ្វើការដើម្បីដំណើរការការទាមទារពី DUA របស់ពួកគេ។ រាល់អ្នកធ្វើការទាំងអស់ដែលរងផលប៉ះពាលត្រូវតែដាក់ពាក្យសុំអត្ថប្រយោជន៍ ហើយ​ EDD នឹងកំណត់ថាតើ DUA ឬអត្ថប្រយោជន៍ភាពអត់ការងារធ្វើក្នុងរដ្ឋតាមធម្មតាត្រូវអនុវត្តដែរឬអត់។

EDD មានខ្សែទូរសព្ទប្រចាំការ​សម្រាប់អ្នកធ្វើការ ដែលរងផងប៉ះពាល់ពីព្យុះអគ្គិភ័យ ដែលមានសំណួរ​អំពីអត្ថប្រយោជន៍ភាពគ្មានការងារ​ធ្វើ​ ឬ​ត្រូវ​ការជំនួយ​ក្នុងការ​ដាក់ពាក្យសុំ DUA៖

  • អង់គ្លេស៖ 1-833-998-2284
  • អេស្ប៉ាញ៖ 1-855-964-0634
  • ភាសាផ្សេងទៀត៖ 1-800-300-5616

អាចរកអ្នកតំណាងបានពីម៉ោង 8 ព្រឹកដល់ម៉ោង 5 ល្ងាច។ (ម៉ោងនៅប៉ាស៊ីហ្វិក) ពីថ្ងៃចន្ទដល់ថ្ងៃសុក្រ លើកលែងតែថ្ងៃឈប់សម្រាប់របស់រដ្ឋ California។

សំណាងរបស់ EDD ក៏អាចរកបានដើម្បីជួយដោយផ្ទាល់នៅមជ្ឈមណ្ឌលសង្គ្រោះពីគ្រោះមហន្តរាយ (DRC) និងនៅទីតាំង មជ្ឈមណ្ឌលការងាររបស់អាមេរិកនៃរដ្ឋ California

FEMA បានកំណត់ថា មនុស្សនៅក្នុងខោនធី Los Angeles ដែលបានបាត់បង់ការងារ ឬការងារធ្វើដោយខ្លួនឯង ដោយសារតែគ្រោះមហន្តរាយដោយផ្ទាល់អាចដាក់ពាក្យស្នើសុំអត្ថប្រយោជន៍ពី DUA របស់សហព័ន្ធបាន។ លទ្ធភាពទទួលបានជំនួយពី DUA ធ្វើឡើងបន្ទាប់ពីសេចក្តីប្រកាសអំពីគ្រោះមហន្តរាយដ៏ចម្បងរបស់ប្រធានាធិបតី (FEMA-4856-DR) បានចេញនៅថ្ងៃទី 8 ខែមករា ឆ្នាំ 2025។

EDD គ្រប់គ្រងកម្មវិធីអត្ថប្រយោជន៍គ្រោះមហន្តរាយរបស់សហព័ន្ធនៅក្នុងរដ្ឋ California សម្រាប់រដ្ឋបាលបណ្តុះបណ្តាល និងការងាររបស់ក្រសួងការងារសហរដ្ឋអាមេរិកក្នុងនាម FEMA។