ធនធាន EDD ជាភាសាខ្មែរមន (ខ្មែរ)

English 

យើងខ្ញុំប្តេជ្ញាចិត្តក្នុងការផ្តល់ជូនព័ត៌មានសំខាន់ៗដល់អ្នកដែលកំពុងស្វែងរកសេវាកម្ម និងព័ត៌មានរបស់ក្រសួងអភិវឌ្ឍការងារ (Employment Development Department, EDD)។ ខាងក្រោមនេះគឺជាបញ្ជីរបស់ទម្រង់ពាក្យ EDD ការបោះពុម្ពផ្សាយ និងធនធានសំខាន់ៗផ្សេងទៀតដែលត្រូវបានបកប្រែទៅជាភាសាខ្មែរមន (ខ្មែរ)។

សម្រាប់សំណួរ និងព័ត៌មានច្រើនទៀតអំពីសេវាកម្មរបស់យើងខ្ញុំ សូមទាក់ទងកម្មវិធី និងស្នើសុំអ្នកបកប្រែភាសាផ្ទាល់មាត់ដោយឥតគិតថ្លៃចំពោះអ្នក។ 

អ្នកអាចនឹងត្រូវ ទាញយកកម្មវិធី Adobe Reader ឥតគិតថ្លៃ (ជាភាសាអង់គ្លេសប៉ុណ្ណោះ) ដើម្បីបើកមើល និងបោះពុម្ពឯកសារដែលបានតភ្ជាប់។

ការធានារ៉ាប់រងភាពអត់ការងារធ្វើ

ការធានារ៉ាប់រងភាពអត់ការងារធ្វើគឺជាកម្មវិធីមួយ ដែលទទួលបានមូលនិធិពីនិយោជក។ កម្មវិធីនេះផ្តល់ជូនប្រាក់អត្ថប្រយោជន៍រយៈពេលខ្លីដល់កម្មករ ដែលបានបាត់បង់ការងាររបស់ពួកគេ ឬដែលម៉ោងការងាររបស់ពួកគេត្រូវបានកាត់បន្ថយដោយសារតែហេតុផលមិនមែនជាកំហុសរបស់ខ្លួន។ ដើម្បីស្វែងយល់បន្ថែមអំពីភាពអត់ការងារធ្វើ សូមមើលផ្នែក ការចុះបញ្ជីភាពអត់ការងារធ្វើ – ទិដ្ឋភាពទូទៅ (ជាភាសាអង់គ្លេសប៉ុណ្ណោះ)។

ចំណាំ៖ ប្រសិនបើអ្នកដាក់ពាក្យចូលបញ្ចីភាពអត់ការងារធ្វើ ចូរប្រាប់យើងខ្ញុំអំពីភាសាដែលអ្នកប្រើសរសេរ និងនិយាយដែលអ្នកពេញចិត្ត។ យើងនឹងកត់ត្រាវាទុក ដូច្នេះហើយយើងខ្ញុំអាចផ្តល់ជូនជំនួយខាងផ្នែកភាសាប្រកបដោយប្រសិទ្ធភាពដោយឥតគិតថ្លៃ។

នៅទីនេះ អ្នកអាចស្វែងរកឃើញឯកសារដែលត្រូវបានបកប្រែទៅជាភាសាខ្មែរមន (ខ្មែរ)។ ដើម្បីមើលឯកសារដែលមានជាភាសាដទៃទៀត សូមមើលផ្នែក ការធានារ៉ាប់រងចំពោះភាពអត់ការងារធ្វើ – ទម្រង់ពាក្យសុំ និងការបោះពុម្ព (ជាភាសាអង់គ្លេសប៉ុណ្ណោះ)។

ទម្រង់បណ្តឹង​ឧទ្ធរណ៍ (DE 1000M/CA)

ទម្រង់បណ្តឹងការរើសអើង (DE 8498/CA)

គំរូលិខិតឆ្លើយតប ការធានារ៉ាប់រង​ការគ្មានការងារធ្វើ (DE 120Z/CA)

សេចក្តីជូនដំណឹងជំនួយការអត់មានការងារ ធ្វើក្នុង គ្រោះមហន្តរាយថ្នាក់សហព័ន្ធ (DUA) (DE 429DUA/CA)

ការជូនដំណឹងបណ្តឹងទាមទារការធានារ៉ាប់រងភាពគ្មានការងារ (DE 429Z/CA)

សេចក្តីជូនដំណឹង​ចំពោះការសម្រេច (DE 1080CZ/CA)

សេចក្តីជូនដំណឹងចំពោះការសម្រេច (DE 1080MON/CA)

សេចក្តីជូនដំណឹងការទាមទារការធានារ៉ាប់រងភាពគ្មានការងារ បានដាក់ (DE 1101CLMT/CA)

ទម្រង់បែបបទការធានារ៉ាប់រង​ការគ្មានការងារ (DE 1101I/CA)

ទម្រង់បែបបទការធានារ៉ាប់រង​ភាពគ្មានការងារ (DE 1101ID/CA)

សេចក្តីជូនដំណឹង​បណ្តឹងទាមទារ​ការធានារ៉ាប់រង​ភាពគ្មានការងារ បាន​ដាក់សុំ (DE 1101ER/CA)

សេចក្តីជូនដំណឹងការណាត់ជួប គំរូ (DE 1106Z/CA)

សំណើព័ត៌មានរង្វាន់បង់សងត្រឡប់មកវិញ(DE 1200/CA)

សំណើសម្រាប់ការផ្ទៀតផ្ទាត់អត្តសញ្ញាណ (DE 1326C/CA)

ឯកសារ​អាចទទួលបាន សម្រាប់​ការផ្ទៀងផ្ទាត់​អត្តសញ្ញាណ (DE 1326CD/CA)

សេចក្តីជូនដំណឹងការទូទាត់លើសចំនួនដែលអាចកើតឡើង (DE 1447/CA)

ចម្លើយ​ចំពោះ​ការទូទាត់លើស​ចំនួន​ដែល​អាច​កើត​ឡើង​និង​ពិន័យ​ចំពោះ​សេចក្តីថ្លែងការណ៍​ក្លែងក្លាយ (DE 1447CO-BZ/CA)

សេចក្តីជូនដំណឹង​អំពី​ការទទួលបានការទូទាត់​លើស​ចំនួន​ដែល​អាច​កើត​ឡើង​និង​ពិន័យ​ចំពោះ​សេចក្តីថ្លែងការណ៍​ក្លែងក្លាយ (DE 1447CO-AZ/CA)

សេចក្តីជូនដំណឹង​នៃការបដិសេធអត្ថប្រយោជន៍ និង​ការទូទាត់​លើស​ចំនូន (DE 1480Z/CA)

សេចក្តីជូនដំណឹងនៃប្រាក់ចំណូលដែលត្រូវកាត់បន្ថយ (DE 2063/CA)

បណ្តឹង​ទាមទារ​បន្ត (DE 4581CTO/CA)

សេចក្តីជូនដំណឹងនៃការសម្ភាសន៍សម្រាប់សិទ្ធិទទួលអត្ថប្រយោជន៍ ការធានារ៉ាប់រងភាពគ្មានការងារ (DE 4800/CA)

សេចក្តីជូនដំណឹងចំពោះការទូទាត់មានលក្ខខណ្ឌរង់ចាំការត្រួតពិនិត្យសិទ្ធទទួល(DE 5400E/CA)

កាតឥណពន្ធ EDD ត្រឡប់មកវិញ (DE 5613/CA)

លេខគណនីអតិថិជន របស់ក្រសួងអភិវឌ្ឈន៍ការងារ (EDD)(DE 5614/CA)

សេចក្តីជូនដំណឹងបណ្តឹងឧទ្ធរណ៍​និងការបញ្ជូននៃការកំណត់បណ្តឹងឧទ្ធរណ៍ - គំរូ (DE 6315/CA)

សេចក្តីជូនដំណឹងអំពីសិទ្ធិទទួលអត្ថប្រយោជន៍ការធានារ៉ាប់រងភាពគ្មានការងាររង់ចាំបណ្តឹងឧទ្ធរណ៍(DE 6315CC/CA)

សេចក្តីជូនដំណឹង​នៃតម្រូវការ​ការចុះឈ្មោះសម្រាប់ការងារ (DE 8405/CA)

សេចក្តីជូនដំណឹងចំពោះការសម្រេច សម្រាប់ជំនួយការអត់មានការងារធ្វើក្នុងគ្រោះមហន្តរាយ គំរូ (DE 8598DUA-D/CA)

សំខាន់៖  របស់ UI OnlineSM (ជាភាសាអង់គ្លេសប៉ុណ្ណោះ) នៅតែជាមធ្យោបាយរហ័សបំផុតក្នុងការដាក់ពាក្យទាមទារសំណងធានារ៉ាប់រងសម្រាប់ភាពអត់ការងារធ្វើ (Unemployment Insurance, UI) របស់អ្នក។ អ្នកក៏អាចសាកសួរសំណួរនានាផងដែរ អំពីការទាមទារសំណងរបស់អ្នកដោយប្រើ UI អនឡាញតាមរយៈការជ្រើសរើសយក Contact Us (ទាក់ទងមកយើងខ្ញុំ) នៅឯផ្នែកខាងលើបំផុតនៃគេហទំព័រដើមរបស់អ្នក។

ចំណាំ៖ ប្រសិនបើអ្នកកំពុងតែទទួលបានការហៅទូរសព្ទពី EDD លេខ ID របស់អ្នកហៅរបស់អ្នកអាចនឹងបង្ហាញថាជា “St of CA EDD” ឬជាលេខសេវាកម្មបម្រើអតិថិជន UI លេខ 1-800-300-5616។

សេវាកម្មបម្រើអតិថិជន UI

ទទួលបានជំនួយជាមួយនឹងការដាក់ពាក្យទាមទារសំណងតាមទូរសព្ទ សំណួរទូទៅអំពី UI និងជំនួយផ្នែកបច្ចេកទេសជាមួយនឹងការចុះឈ្មោះតាមអនឡាញ ការកំណត់ពាក្យសម្ងាត់ឡើងវិញ និងលេខគណនី EDD។

ម៉ោង៖ 8 ព្រឹកដល់ 7 យប់ (ម៉ោងតំបន់ប៉ាស៊ីហ្វិក) ពីថ្ងៃច័ន្ទដល់ថ្ងៃសុក្រ លើកលែងតែ ថ្ងៃឈប់សម្រាករបស់រដ្ឋ (ជាភាសាអង់គ្លេសប៉ុណ្ណោះ)។

លេខទូរសព្ទ៖

  • ភាសាអង់គ្លេស៖ 1-800-300-5616 ។ ដើម្បីនិយាយទៅកាន់អ្នកបកប្រែផ្ទាល់មាត់ម្នាក់ សូមស្នើសុំមកអ្នកតំណាងក្នុងអំឡុងពេលហៅទូរសព្ទរបស់អ្នក។
  • សេវាកម្មបញ្ជូនបន្តរបស់រដ្ឋ California (711)៖ ផ្តល់លេខ UI (1-800-300-5616) ទៅប្រតិបត្តិករ
  • TTY:1-800-815-9387

បណ្តាញស្វ័យបម្រើការដោយស្វ័យប្រវត្តិរបស់ UI    

ទទួលបានព័ត៌មានអំពីរបៀបដាក់ពាក្យទាមទារសំណងថ្មី ឬបើកករណីទាមទារសំណងឡើងវិញ និងព័ត៌មានអំពីការទទួលបានការបង់ប្រាក់ចុងក្រោយរបស់អ្នក។ អ្នកក៏អាចធ្វើការបញ្ជាក់ផ្ទៀងផ្ទាត់អត្ថប្រយោជន៍ដោយប្រើ EDD Tele-CertSM ស្នើសុំច្បាប់ចម្លងព័ត៌មានពន្ធ 1099G របស់អ្នក និងស្វែងរកមជ្ឈមណ្ឌលការងាររបស់អាមេរិកប្រចាំរដ្ឋ California (America’s Job Center of California) ក្នុងតំបន់របស់អ្នកផងដែរ។

ម៉ោង៖ 24 ម៉ោងក្នុងមួយថ្ងៃ ប្រាំពីរថ្ងៃក្នុងមួយសប្តាហ៍។

លេខទូរសព្ទ៖ 1-866-333-4606 (ជាភាសាអង់គ្លេសតែប៉ុណ្ណោះ)។

ការធានារ៉ាប់រងលើពិការភាព

ការធានារ៉ាប់រងលើពិការភាព (Disability Insurance, DI) គឺជាកម្មវិធី ដែលទទួលបានមូលនិធិពីប្រាក់ខែរបស់និយោជិត។ កម្មវិធីនេះផ្តល់ជូនការបង់ប្រាក់អត្ថប្រយោជន៍ដល់កម្មករ ដែលបានបាត់បង់ប្រាក់ឈ្នួល ពេលពួកគេមិនអាចធ្វើការងារបានដោយសារតែជំងឺដែលមិនពាក់ព័ន្ធនឹងការងារ របួស ឬការមានផ្ទៃពោះ។ ដើម្បីស្វែងយល់បន្ថែម សូមចូលទៅកាន់ផ្នែក អំពីការធានារ៉ាប់រងលើពិការភាព (ជាភាសាអង់គ្លេសតែប៉ុណ្ណោះ)។

បច្ចុប្បន្ននេះ យើងមិនមានឯកសារណាមួយដែលត្រូវបានបកប្រែជាភាសាខ្មែរមន (ខ្មែរ) នោះទេ។ យើងនឹងផ្តល់ជូនឯកសារដែលបានបកប្រែ នៅពេលដែលមានឯកសារទាំងនោះ។ ដើម្បីមើលឯកសារដែលមានជាភាសាដទៃទៀត សូមមើលផ្នែក ការធានារ៉ាប់រងលើពិការភាព – ទម្រង់ពាក្យសុំ និងការបោះពុម្ព (ជាភាសាអង់គ្លេសប៉ុណ្ណោះ)។

សម្រាប់ព័ត៌មានច្រើនទៀត និងបញ្ជីទីតាំងរបស់ការិយាល័យ សូមមើលនៅផ្នែក ទីតាំងការិយាល័យធានារ៉ាប់រងលើពិការភាពរបស់រដ្ឋ (ជាភាសាអង់គ្លេសប៉ុណ្ណោះ)។

ដើម្បីទាក់ទងតំណាង DI សូមប្រើ ប្រព័ន្ធព័ត៌មានរបស់ទូរសព្ទស្វ័យប្រវត្តិ DI (ជាភាសាអង់គ្លេសតែប៉ុណ្ណោះ)៖

  • ដើម្បីស្នើសុំអ្នកបកប្រែផ្ទាល់មាត់៖
    1. ទូរសព្ទលេខ 1-800-480-3287។
    2. ជ្រើសរើសយក ភាសាអង់គ្លេស
    3. ជ្រើសរើសយកជម្រើសនិយាយជាមួយនឹងអ្នកតំណាង។
    4. ស្នើសុំអ្នកបកប្រែផ្ទាល់មាត់។
  • សេវាកម្មបញ្ជូនបន្តរបស់រដ្ឋ California (711)៖ ផ្តល់លេខ DI (1-800-480-3287) ទៅប្រតិបត្តិករ
  • TTY: 1-800-563-2441

អ្នកតំណាងអាចរកបានពីម៉ោង 8 ព្រឹកដល់ម៉ោង 5 ល្ងាច (ម៉ោងនៅតំបន់ប៉ាស៊ីហ្វិក) ពីថ្ងៃច័ន្ទដល់ថ្ងៃសុក្រ លើកលែងតែ ថ្ងៃឈប់សម្រាករបស់រដ្ឋ (ជាភាសាអង់គ្លេសតែប៉ុណ្ណោះ)។

សំខាន់៖ SDI អនឡាញគឺជាវិធីរហ័សបំផុតក្នុងការដាក់ពាក្យ និងទទួលបានព័ត៌មានអំពីការទាមទារសំណង DI របស់អ្នក។ ដោយការប្រើប្រាស់ SDI Online (ជាភាសាអង់គ្លេសប៉ុណ្ណោះ) អ្នកអាចសួរសំណួរសម្ងាត់នានាអំពីការទាមទារសំណងរបស់អ្នក និងទទួលបានការឆ្លើយតបដោយផ្ទាល់។ ពីទំព័រដើមរបស់អ្នក៖

  1. ជ្រើសរើស Claim ID (លេខសម្គាល់ការទាមទារសំណង) សម្រាប់ការទាមទារបច្ចុប្បន្នរបស់អ្នក។
  2. ជ្រើសរើស Request Claim Update (ស្នើសុំបច្ចុប្បន្នភាពនៃការទាមទារសំណង) នៅក្នុងផ្នែក Claim Information (ព័ត៌មានអំពីការទាមទារសំណង)។
  3. ជ្រើសរើស Request Type (ប្រភេទសំណើ) ពីម៉ឺនុយទម្លាក់ចុះ ហើយជ្រើសរើស Next (បន្ទាប់)។
  4. បន្ថែមសំណួរជាក់លាក់របស់អ្នកទៅក្នុងការទាមទារសំណងរបស់អ្នក។

សម្រាប់ព័ត៌មានបន្ថែមទៀត សូមមើលនៅក្នុងផ្នែក ការធានារ៉ាប់រងលើពិការភាព (ជាភាសាអង់គ្លេសប៉ុណ្ណោះ)។

ការឈប់សម្រាកសម្រាប់គ្រួសារដោយមានប្រាក់ឈ្នួល

ការឈប់សម្រាកសម្រាប់គ្រួសារដោយមានប្រាក់ឈ្នួល (Paid Family Leave, PFL) ផ្តល់ជូនការបង់ប្រាក់អត្ថប្រយោជន៍ដល់អ្នកដែលត្រូវការពេលវេលាសម្រាកពីការងារដើម្បីមើលថែសមាជិកគ្រួសារដែលមានជំងឺធ្ងន់ធ្ងរ បង្កើតចំណងមិត្តភាពជាមួយនឹងកូនដែលទើបនឹងមាន ឬចូលរួមក្នុងព្រឹត្តិការណ៍ដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ ដោយសារតែការជាប់កាតព្វកិច្ចក្នុងការដាក់ពង្រាយយោធារបស់សមាជិកគ្រួសារ។ ដើម្បីស្វែងយល់បន្ថែម សូមចូលទៅកាន់ផ្នែក ការឈប់សម្រាកសម្រាប់គ្រួសារដែលមានប្រាក់ឈ្នួល (ជាភាសាអង់គ្លេសតែប៉ុណ្ណោះ)។

បច្ចុប្បន្ននេះ យើងមិនមានឯកសារណាមួយដែលត្រូវបានបកប្រែជាភាសាខ្មែរមន (ខ្មែរ) ទេ។ យើងនឹងផ្តល់ជូនឯកសារដែលបានបកប្រែ នៅពេលដែលមានឯកសារទាំងនោះ។ ដើម្បីមើលឯកសារដែលមានជាភាសាដទៃ សូមមើល ការឈប់សម្រាកសម្រាប់គ្រួសារដោយមានប្រាក់ឈ្នួល – ទម្រង់ពាក្យសុំនិងការបោះពុម្ព (ជាភាសាអង់គ្លេសប៉ុណ្ណោះ)។

សម្រាប់ព័ត៌មានច្រើនទៀត និងបញ្ជីទីតាំងរបស់ការិយាល័យ សូមមើលនៅផ្នែក ទីតាំងការិយាល័យធានារ៉ាប់រងលើពិការភាពរបស់រដ្ឋ (ជាភាសាអង់គ្លេសប៉ុណ្ណោះ)។

ដើម្បីទាក់ទងតំណាងផ្នែកការឈប់សម្រាកសម្រាប់គ្រួសារដោយមានប្រាក់ឈ្នួល (Paid Family Leave, PFL) សូមប្រើ ប្រព័ន្ធព័ត៌មានរបស់ទូរសព្ទស្វ័យប្រវត្តិ PFL (ជាភាសាអង់គ្លេសតែប៉ុណ្ណោះ)៖

  • ភាសាអង់គ្លេស៖ 1-877-238-4373។ ប្រសិនបើអ្នកទូរសព្ទមកបណ្តាញទូរសព្ទជាភាសាអង់គ្លេស អ្នកអាចនិយាយជាមួយនឹងអ្នកបកប្រែផ្ទាល់មាត់ម្នាក់ដោយការធ្វើតាមជំហានទាំងនេះ៖
    • ជ្រើសរើសយក ភាសាអង់គ្លេស
    • ជ្រើសរើសយកជម្រើសនិយាយជាមួយនឹងអ្នកតំណាង។
    • ស្នើសុំអ្នកបកប្រែផ្ទាល់មាត់។
  • សេវាកម្មបញ្ជូនបន្តរបស់រដ្ឋ California (711)៖ ផ្តល់លេខ PFL  (1-877-238-4373) ទៅប្រតិបត្តិករ
  • TTY: 1-800-445-1312

អ្នកតំណាងអាចរកបានពីម៉ោង 8 ព្រឹកដល់ម៉ោង 5 ល្ងាច (ម៉ោងនៅតំបន់ប៉ាស៊ីហ្វិក) ពីថ្ងៃច័ន្ទដល់ថ្ងៃសុក្រ លើកលែងតែ ថ្ងៃឈប់សម្រាករបស់រដ្ឋ (ជាភាសាអង់គ្លេសប៉ុណ្ណោះ)។

សំខាន់៖ អ្នកអាចសួរសំណួរអំពី PFL ដោយចូលទៅកាន់ Ask EDD (ជាភាសាអង់គ្លេសប៉ុណ្ណោះ)។

  1. ជ្រើសរើសប្រភេទ Paid Family Leave (ការឈប់សម្រាកសម្រាប់គ្រួសារដែលមានប្រាក់ឈ្នួល)
  2. ជ្រើសរើសប្រភេទរង Miscellaneous Inquiry (ការសាកសួរផ្សេងៗ)។
  3. ជ្រើសរើសប្រធានបទ Other (Questions) (ផ្សេងទៀត ]សំណួរ[)។

សម្រាប់ព័ត៌មានច្រើនទៀត សូមមើលផ្នែក ការឈប់សម្រាកសម្រាប់គ្រួសារដោយមានប្រាក់ឈ្នួល (ភាសាអង់គ្លេសប៉ុណ្ណោះ)។

ការបង់ប្រាក់លើសអត្ថប្រយោជន៍

ការបង់ប្រាក់លើសអត្ថប្រយោជន៍គឺនៅពេលដែលអ្នកធ្វើការប្រមូលអត្ថប្រយោជន៍នៃភាពគ្មានការងារធ្វើ ពិការភាព ឬ PFL ដែលអ្នកមិនមានសិទ្ធិទទួលបាន។ វាមានសារៈសំខាន់ណាស់ក្នុងការបង្វិលការបង់ប្រាក់លើសមកវិញ ដើម្បីជៀសវាងការប្រមូលប្រាក់ និងការចាត់វិធានការផ្លូវច្បាប់។ បង្កើតគណនី myEDD មួយដើម្បីចូលប្រើ សេវាការបង់ប្រាក់លើសអត្ថប្រយោជន៍ ដោយវិធីងាយស្រួល និងសុវត្ថិភាពក្នុងការគ្រប់គ្រងការបង់ប្រាក់លើសតាមអនឡាញរបស់អ្នក។

កំណត់ចំណាំ៖ សេវាការបង់ប្រាក់លើសអត្ថប្រយោជន៍មានជាភាសាអង់គ្លេសប៉ុណ្ណោះ។

សម្រាប់ព័ត៌មានបន្ថែម សូមចូលទៅកាន់ ការបង់ប្រាក់លើសអត្ថប្រយោជន៍ និងការពិន័យ (មានជាភាសាអង់គ្លេស និងអេស្ប៉ាញតែប៉ុណ្ណោះ)។

ទាក់ទងផ្នែកប្រមូលការបង់ប្រាក់លើសអត្ថប្រយោជន៍តាមលេខ 1-800-676-5737 (ជាភាសាអង់គ្លេស) ក្នុងអំឡុងពេលម៉ោងធ្វើការធម្មតា និងស្នើសុំអ្នកបកប្រែដែលនិយាយភាសាហ្វាស៊ី។ យើងអាចជួយអ្នកជាមួយ៖

អ្នកក៏អាចចូលទៅកាន់ សាកសួរ EDD ដើម្បី ផ្លាស់ប្តូរអាសយដ្ឋានផ្ញើសំបុត្រ ឬលេខទូរសព្ទរបស់អ្នក

អ្នកតំណាងអាចរកបានពីម៉ោង 8 ព្រឹកដល់ម៉ោង 5 ល្ងាច (ម៉ោងនៅតំបន់ប៉ាស៊ីហ្វិក) ពីថ្ងៃច័ន្ទដល់ថ្ងៃសុក្រ លើកលែងតែ ថ្ងៃឈប់សម្រាករបស់រដ្ឋ។ បុគ្គលិក និងអ្នកលក់ដែលចេះពីរភាសារបស់យើងអាចជួយផ្តល់សេវាបកប្រែឯកសារ និងបកប្រែផ្ទាល់មាត់ជាច្រើនភាសាជាង 100 ភាសាដោយមិនគិតថ្លៃសម្រាប់អ្នក។

ពន្ធលើប្រាក់បៀវត្សរ៍

យើងគ្រប់គ្រងកម្មវិធីពន្ធលើប្រាក់បៀវត្សរ៍របស់រដ្ឋ California ហើយផ្តល់ធនធាន និងការណែនាំជាច្រើនដើម្បីជួយដល់និយោជក។ ដើម្បីស្វែងយល់បន្ថែម សូមចូលមើលផ្នែក ពន្ធលើប្រាក់បៀវត្សរ៍ (ជាភាសាអង់គ្លេសតែប៉ុណ្ណោះ)។

បច្ចុប្បន្ននេះ យើងមិនមានឯកសារណាមួយដែលត្រូវបានបកប្រែជាភាសាខ្មែរមន (ខ្មែរ) ទេ។ យើងនឹងផ្តល់ជូនឯកសារដែលបានបកប្រែ នៅពេលដែលមានឯកសារទាំងនោះ។ ដើម្បីមើលឯកសារដែលមានជាភាសាដទៃទៀត សូមមើលផ្នែក ពន្ធលើប្រាក់បៀវត្សរ៍ – ទម្រង់ពាក្យសុំ និងការបោះពុម្ព (ជាភាសាអង់គ្លេសប៉ុណ្ណោះ)។

ដើម្បីទូរសព្ទទៅអ្នកតំណាងផ្នែកពន្ធលើប្រាក់បៀវត្សរ៍ ឬដើម្បីប្រើ ប្រព័ន្ធព័ត៌មានតាមទូរសព្ទស្វ័យប្រវត្តិ (មានតែភាសាអង់គ្លេសប៉ុណ្ណោះ)៖

  • ភាសាអង់គ្លេស៖ ទូរសព្ទទៅលេខ 1-888-745-3886 ហើយស្នើសុំអ្នកបកប្រែផ្ទាល់មាត់។
  • សេវាកម្មបញ្ជូនបន្តរបស់រដ្ឋ California (711)៖ ផ្តល់លេខជំនួយលើពន្ធបៀវត្សរ៍ (1‑888‑745‑3886) ដល់អ្នកប្រតិបត្តិករ
  • TTY ៖ 1-800-547-9565

សម្រាប់សំណួរនានាអំពីការបង់ប្រាក់អត្ថប្រយោជន៍លើស សូមទាក់ទងផ្នែកប្រមូលការបង់ប្រាក់អត្ថប្រយោជន៍លើសតាមលេខ 1-800-676-5737 (ភាសាអង់គ្លេសប៉ុណ្ណោះ) ហើយស្នើសុំអ្នកបកប្រែផ្ទាល់មាត់ម្នាក់។

អ្នកតំណាងអាចរកបានពីម៉ោង 8 ព្រឹកដល់ម៉ោង 5 ល្ងាច (ម៉ោងនៅតំបន់ប៉ាស៊ីហ្វិក) ពីថ្ងៃច័ន្ទដល់ថ្ងៃសុក្រ លើកលែងតែ ថ្ងៃឈប់សម្រាករបស់រដ្ឋ (ជាភាសាអង់គ្លេសប៉ុណ្ណោះ)។

សម្រាប់ព័ត៌មានបន្ថែម និងបញ្ជីទីតាំងការិយាល័យ សូមមើលនៅផ្នែក ទំនាក់ទំនងផ្នែកពន្ធលើប្រាក់បៀវត្សរ៍ (ជាភាសាអង់គ្លេសប៉ុណ្ណោះ)។ ចូលមើលផ្នែក ឧបករណ៍កំណត់ទីតាំងការិយាល័យ (ជាភាសាអង់គ្លេសប៉ុណ្ណោះ) ដើម្បីស្វែងរកការិយាល័យពន្ធការងារនៅជិតអ្នក។

ការងារ និងការបណ្តុះបណ្តាល

តាមរយៈ America’s Job Center of CaliforniaSM យើងផ្តល់ជូនសេវាទាក់ទងនឹងការងារ និងការបណ្តុះបណ្តាលជាច្រើន ដែលផ្តល់អត្ថប្រយោជន៍ដល់អ្នកស្វែងរកការងារធ្វើ កម្មករដែលត្រូវគេផ្អាកពីការងារ និយោជក និងច្រើនទៀត។ ដើម្បីស្វែងយល់បន្ថែម សូមមើលផ្នែក ការងារ និងការបណ្តុះបណ្តាល (ជាភាសាអង់គ្លេសតែប៉ុណ្ណោះ)។

បច្ចុប្បន្ននេះ យើងមិនមានឯកសារណាមួយដែលត្រូវបានបកប្រែជាភាសាខ្មែរមន (ខ្មែរ) ទេ។ យើងនឹងផ្តល់ជូនឯកសារដែលបានបកប្រែ នៅពេលដែលមានឯកសារទាំងនោះ។ ដើម្បីមើលឯកសារដែលមានជាភាសាដទៃទៀត សូមមើលផ្នែក ការងារនិងការបណ្តុះបណ្តាល – ទម្រង់ពាក្យសុំ និងការបោះពុម្ព (ជាភាសាអង់គ្លេសប៉ុណ្ណោះ)។

America’s Job Center of California

ចូលមើលផ្នែក ឧបករណ៍កំណត់ទីតាំងការិយាល័យ (ជាភាសាអង់គ្លេសប៉ុណ្ណោះ) ដើម្បីទាក់ទងទៅ America’s Job Center of California ដែលនៅជិតអ្នក។ សម្រាប់ព័ត៌មានទូទៅនៃសេវាកម្មកម្លាំងពលកម្ម៖

  • ភាសាអង់គ្លេស៖ ទូរសព្ទទៅលេខ 1-916-654-7799 ហើយស្នើសុំអ្នកបកប្រែផ្ទាល់មាត់។
  • សេវាកម្មបញ្ជូនបន្តរបស់រដ្ឋ California (711)៖ ផ្តល់លេខសេវាកម្មកម្លាំងពលកម្ម  (916-654-7799) ទៅប្រតិបត្តិករ

ដើម្បីស្វែងរកការងារ ចុះបញ្ជីប្រកាសរើសបុគ្គលិក និងរកមើលសេវាកម្មការងារតាមអ៊ីនធឺណិតផ្សេងទៀត សូមចូលទៅកាន់ CalJOBSSM (ជាភាសាអង់គ្លេសប៉ុណ្ណោះ)។ សម្រាប់ជំនួយនានា សូមទូរសព្ទទៅ CalJOBS តាមលេខ 1-800-758-0398។

ព័ត៌មានទីផ្សារការងារ

សម្រាប់សំណួរអំពីព័ត៌មានទីផ្សារការងារ មតិ ឬសំណូមពរ៖

  • ភាសាអង់គ្លេស៖ សូមទូរសព្ទទៅលេខ 916-262-2162 ហើយស្នើសុំអ្នកបកប្រែផ្ទាល់មាត់ម្នាក់
  • ទូរសារជាភាសាអង់គ្លេស៖ 916-651-5784
  • សេវាកម្មបញ្ជូនបន្តរបស់រដ្ឋ California (711)៖ ផ្តល់លេខព័ត៌មានទីផ្សារពលកម្ម (916-262-2162) ទៅប្រតិបត្តិករ

ចំណាំ៖ យើងផ្តល់ជូនសេវាកម្មប្រឹក្សាទីផ្សារពលកម្មដើម្បីជួយដៃគូកម្លាំងការងារ និងនិយោជកឱ្យស្វែងរក ទទួលបាន និងប្រើប្រាស់ព័ត៌មាននិងសេវាកម្មទីផ្សារការងារ។ មើលផ្នែកអ្នកប្រឹក្សាទីផ្សារការងារតាមខោនធី (PDF) (ជាភាសាអង់គ្លេសប៉ុណ្ណោះ) សម្រាប់បញ្ជីលេខទូរសព្ទ និងអ៊ីមែលរបស់អ្នកប្រឹក្សាទីផ្សារពលកម្មក្នុងរដ្ឋ California។

គេហទំព័ររបស់ EDD

គេហទំព័ររបស់យើងមិនត្រូវបានបកប្រែជា ភាសាខ្មែរមន (ខ្មែរ)ទេ។ វាអាចទៅរួចក្នុងការ ចូលទៅកាន់គេហទំព័រ EDD ហើយប្រើមុខងារ Google TranslateSM នៅផ្នែកខាងក្រោមនៃគេហទំព័រក្រោមផ្នែក ការបកប្រែ

សំខាន់៖មុខងារ Google TranslateSM ត្រូវបានផ្តល់ជូនសម្រាប់គោលបំណងក្រៅផ្លូវការប៉ុណ្ណោះ។ ការបកប្រែប្រហែលអាចមិនចំៗទេ។ ប្រើវាសម្រាប់ជាការណែនាំច្បោលៗប៉ុណ្ណោះ។ យើងមិនអាចធានាអំពីភាពត្រឹមត្រូវរបស់ការបកប្រែដោយមុខងារនេះទេ ដូច្នេះហើយ នឹងមិនទទួលខុសត្រូវចំពោះព័ត៌មានមិនសុក្រឹតណាមួយ ឬការផ្លាស់ប្ដូរនៅក្នុងទម្រង់ទំព័រ ដែលកើតចេញពីការប្រើប្រាស់វានោះទេ។សម្រាប់ព័ត៌មានបន្ថែម សូមមើលផ្នែក ការបដិសេធមិនទទួលខុសត្រូវរបស់ Google Translate